រថយន្តបែនដឹកដីបើកលឿនចុះចំណោតយាយម៉ៅ បុករះរថយន្តស្តារុិច២គ្រឿង និងម៉ូតូ១គ្រឿង
(ខេត្តព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នាវេលាម៉ោង៤កន្លះល្ងាចថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ ៤ ត្រង់ចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើង ក្នុងនោះរថយន្តបែនដឹកដីបានក្រឡាប់ធ្លាក់ផ្លូវ។
បើតាមពលរដ្ឋថា អ្នកបើកបររថយន្តដឹកដីបង្កគ្រោះថ្នាក់ ជាយុវជនវ័យក្មេង ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់យក ចេញពីរថយន្តដែលក្រឡាប់នោះ។ ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរទេ ហើយយុវជនអ្នកបើកបររូបនោះបានគេចខ្លួនបាត់៕
Loading...
loading...