(ខេត្តសៀមរាប)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ដោយសារ បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង១៩ និង៣០នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ាន រ៉ាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ បើកម៉ូតូធុនហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១AG-០៥៦៥ មានទីលំនៅភូមិត្រពាំប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម (ស្លាប់) ។ បើកបុកគោយយន្ត្រៃពីក្រោយដោយរឺម៉កគោយន្តមិនបានដាក់ភ្លើងឬចំណាំងផ្លាត ខណៈបើកស្របទិសគ្នាពីលិចទៅកើត។
ចំណែកអ្នកបើរគោយន្តកន្ត្រៃឈ្មោះយ៉ាន យ៉េន ភេទប្រុស អាយុ៣៨ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មន្រ្តីបន្តថា ក្រោយពិនិត្យនិងវាស់វែងកន្លែងកើតហេតុ សាសពប្រគល់ឲ្យក្រុមគ្រួសារ។ ដោយឡែកម៉ូតូ និង គោយន្តកន្ត្រៃ រក្សាទុកអធិការនគរបាលស្រុកសូទ្រនិគម រងចាំដោះស្រាយតាមផ្លូវច្បាប់៕