បើករថយន្ត​កុង​តឺ​ន័ររេឆ្លងចូលផ្លូវទៅបុករថយន្តតួរីសកំពុងបើកបរទិសបញ្ច្រាស ហើយបន្តទៅធ្លាក់ក្រឡាយក្រឡប់
ដោយ Heng  ថ្ងៃទី 4 December, 2019  ម៉ោង 08:54 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ) ៖ រថយន្ត​កុង​តឺ​ន័របើកបរ​កលឿនរហូត រេចូលទៅគន្លងផ្លូវផ្នែកខាងឆ្វេងទិសបញ្ច្រាស់ ហើយបានទៅបុកកៀររថយន្តតួរីស ហើយបន្តទៅធ្លាក់ប្រឡាយក្រឡាប់ថែនទៀត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៤​ខែ ធ្នូ ឆ្នាំ​២០១៩ នៅចន្លោះគីឡូ ១៦០-១៦១​ ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខខេត្តព្រះសីហនុ។

​នគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង រវាង​រថយន្ត​កុងតឺន័​រ​ពណ៌​បៃតង មាន​ផ្លាក​លេខ​ភ្នំពេញ ៣E-៦៤៤២​ មានទិសដៅពីខេត្តព្រះសីហនុ ទៅ​ទៅភ្នំពេញ។ អ្នក​បើ​កបរ​រត់គេចខ្លួន និងរថយន្តតួរីសរី​ស Sumyong​ ពណ៌បៃតង ពាក់ស្លាកកលេខព្រះសីហនុ ២A-៩៨៨៣​ មានទិសដៅផ្ទុយគ្នា អ្នកបើកបរ​ឈ្មោះ ឈឿន ប្រុស ភេទប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ប្រភពបានឱ្យដឹងទៀតថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​កុង​តឺ​ន័​រ​រេ​ចង្កូត​ទៅខាង​ឆ្វេង​ផ្លូវ​ក៏បាន​ទៅ​ប៉ះ​នឹង​ង​រថយន្ត​Sumyong​ពី​ចំហៀង​ខាងឆ្វេង ដោយ​រថយន្ត​កុងតឺ​ន័​រ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ចម្ការ​ដូងប្រេង​ប​ណ្ដា​ល​ឱ្យក្រឡាប់ និងធ្វើឱ្យបាក់របាំងបង្គោលថ្មចំណោត ១ដើម ​បង្គោល​សម្គាល់​លូ​២​ដើម​។ ចំណែក​រថយន្ត​Sumyong​ ក៍រងកាខូចខាត។ ប៉​ន្តែ​ពុំមាន​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ​។​

​សមត្សមត្ថកិច្ចបានចុះទៅវាស់វែងនិងប្រមូលប្រមូលវត្ថុតាងយកទៅរក្សាទុក ដើម្បី​បន្តនីតិវិធីដោះស្រាយតាមច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...