បើករថយន្ត​កូរ៉េ​ឃ្លុប​​បុក​រះរថយន្ត​៤​គ្រឿង ម៉ូតូ​កង់​បី​១​គ្រឿង នឹងបង្កឱ្យមនុស្សរបួស៣​នាក់​
ដោយ Heng  ថ្ងៃទី 4 December, 2019  ម៉ោង 07:45 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ រថយន្តឃ្លុបប្រភេទដឹកទំនិញបោះពួយលឿនបានបុករះរថយន្ត ៤គ្រឿងនិងបុកបង្គោលស្លាកចរាចរណ៍និងជើងប៉ាណូទាំងកំរោលទើបតែអស់ល្បឿន ហើយបានបង្កឲ្យមនុស្សចំនួន ៣ នាក់រងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០១៩នេះ នៅតាម​ផ្លូវ​ចោមចៅ មុខ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថាដឹងថា រថយន្តកូរ៉េឃ្លុបមួយគ្រឿងបើកបរល្បឿនលឿនរហូតបាត់ម្ចាស់ការ ជ្រុល​ទៅបុក​រះ​រថយន្ត​ស្រប​ទិស​ជា​បន្តបន្ទាប់​ចំនួន​៤​គ្រឿង និង​ម៉ូតូ​កង់​បី​១​គ្រឿង​ក្រឡាប់​ផ្ងារជើង នឹងបង្កឱ្យមនុស្ស​៣​នាក់​រងរបួស​ស្រាល ហើយ​មាន​រថយន្ត​ចំនួន​២​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ ក្រៅពីនេះរហូតដល់ប៉ះពាល់ស្លាកសញ្ញាចរាចរណ៍ បង្គបង្គោលស្លាកប៉ាណូថែមទៀតផង។ បន្ទាប់ពីកើតហេតុជន​បើកបរ​បង្ក និង​ព្រូ ត្រូវបាន​ចាប់​ឃាត់ខ្លួន។ ​

​ក្រោយពីកើតហេតុក្រោយពីកើតហេតុនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ ហើយនគរបាលជំនាញចុះទៅពិនិត្យវាស់វែង រួច​ប្រមូលយក​រថយន្ត​ទាំង ​៥​គ្រឿង ម៉ូតូ​កង់​បី​១​គ្រឿង រួមទាំង​ជន​បើកបរ​បង្ក​ផង​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោកស្នងការ​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...