ស្ត្រីម្នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃដឹកស្រូវស្លាប់នៅក្រុងសំរោង
ដោយ
Heng ថ្ងៃទី
3 December, 2019 ម៉ោង
08:19 |
សន្តិសុខសង្គម
(ខេត្តឧត្តរមានជ័យ) ៖ ស្ត្រីម្នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃដឹកស្រូវបណ្ដាលឲ្យស្លាប់កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៦៨ បេ៦៨បេេ ស្ថិតនៅក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្ក្រុងសំរោង។
សមត្ថកិច្ចឱ្យដឹងថា អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ស្វាត អួយ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង បើកបរពីលិចបតើទៅត្បូង។ ឯចំណែកអ្នកបើកបរម៉ូតូឈ្មោះ ហ៊ាន ណៃ ភេទស្រីអាយុ៤៧ ឆ្នាំ រស់នៅភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង បើកបរពីជើងទៅត្បូង ទៅបុកនឹងដៃគោយន្តកន្ត្រៃខាងឆ្វេងដៃ មុតចំដើមដោះខាងស្ដាំបណ្តាលស្លាប់ភ្លាមៗ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
