(ខេត្តបាត់ដំបង) ៖ បុរសម្នាក់ត្រូវនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបន្ទាប់គេធ្វើសកម្មភាពព្រួតគ្នាវាយលើបុរសដៃគូជម្លោះមួយនាក់បណ្ដាលរបួសកាលពីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន០៥នាក់ ករណីបង្កហិង្សាដោយចេតនា បណ្តាលឲ្យអ្នកដទៃរងរបួសស្នាម។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ០៥នាក់មាន ៖
ទី១-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ៣៤ឆ្នាំ, ទី២-ឈ្មោះ នី ណារី ភេទប្រុស អាយុ៣១ឆ្នាំ, ទី៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ៣១ឆ្នាំ, ទី៤-ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ, ទី៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅរួមគ្នានៅភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា មកធ្វើការជាកម្មករនៅក្រុងបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង័្សយខាងលើ បានបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធ) ទៅលើជនរងគ្រោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕