រថយន្តមួយគ្រឿងបើកស្ទើរតែបុករទេះភ្លើងកំពុងឆ្លងកាត់បណ្ដាលឱ្យក្រឡាប់សង្កត់ទៅលើរថយន្តមួយគ្រឿងទៀត
ដោយ Heng  ថ្ងៃទី 2 December, 2019  ម៉ោង 07:22 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តដឹកទំនិញមួយគ្រឿងអ្នកបើកបរខ្វះការប្រុងប្រយ័ត្នមិនបន្ថយល្បឿន ខណៈរទេះភ្លើងកំពុងធ្វើដំណើរ ថ្ងៃបានបួងចង្កូតគេចពីរថភ្លើងឡើងខឿនចិញ្ចើមផ្លូវបណ្ដាលឱ្យក្រឡាប់សង្កត់លើរថយន្តមួយគ្រឿងទៀតម៉ាកព្រុសបង្កការខូចខាត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា រថភ្លើងកំពុងបើកឆ្លងកាត់ យានជំនិះនានាបានឈប់ស្ងៀមរងចាំ ស្របពេលនោះ ស្រាប់តែរថយន្តបង្ក កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ប្រភេទឃ្លប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8683 បើកល្បឿនលឿន ទិសពីត្បូងទៅជើង ដល់ចំណុចខាងលើបានវ៉ាក់អើ ជាមួយនឹងរថភ្លើងកំពុងឆ្លងកាត់ រថយន្តបង្កបានបើកគេចឡើងខឿនទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់មកខាងស្តាំ សង្កត់លើរថយន្ត តូយ៉ូតា ព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AI-1327 ដែលកំពុងឈប់ចតស្ងៀមរងចាំរថភ្លើងកំពុងបើកឆ្លងកាត់ ពីត្បូងទៅជើង បណ្តាលឲ្យរងរចូចខាតខ្ទេចមួយកំណាត់ក្រោយ។ តែសំណាងមិនបង្កឱ្យមានអ្នករងរបួសទេ។ ភ្លាមៗអ្នកបើកបររថយន្តបង្កលូនចេញ ហើយរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ នគរបាលការិយាល័យចរាចរណ៍ជើងគោកបានវាស់វែង ហើយស្ទូចលើកយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...