តុលាការឃុំខ្លួនអ្នកបើករថយន្តបុកមន្ត្រីនគរបាលចរាចរណ៍នៅខេត្តកណ្តាល
ដោយ Heng  ថ្ងៃទី 30 November, 2019  ម៉ោង 07:01 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តជាជនបង្ក ឈ្មោះ ចំណាន សំណាង ភេទប្រុស អាយុ៣៣ ឆ្នាំ ដែលបានបើកបររថយន្តម៉ាក TOYOTA TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 ដែលបើក រថយន្តបុក លោកអនុសេនីយ៍ឯក ទូច សៅហេង មន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងបញ្ជារចរាចរណ៍ការពារក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល។

ជនប្រព្រឹត្តកំហុសរូបនោះត្រូវបានលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ច បណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បច្ចុប្បន្នជនជាប់ចោទឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបញ្ជូនដល់ពន្ធនាគារខេត្តកណ្តាលដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន រួចហើយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...