រថយន្តកុង​តឺន័​រ ឡើងស្ពានមិនរួច​​ រអិលថយក្រោយកិនម៉ូតូ ២​គ្រឿង
ដោយ Heng  ថ្ងៃទី 29 November, 2019  ម៉ោង 10:42 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តកុងតឺន័រមួយគ្រឿង ធ្វើដំណើរឡើង ស្ពាន ព្រះមុនីវង្សថ្មី ដល់ពាក់កណ្តាលស្ពានស្រាប់ តែរអិលថយក្រោយវិញ​កាច់ក្បាល រថយន្តត្រឡប់ កៀបជាប់នឹងទូកុងតឺន័ រួចកិនម៉ូតូ២​គ្រឿង បណ្តាលឱ្យ​រង​ការខូចខាត តែមិនមានអ្នករងរបួសដោយសារឧប្បត្តិហេតុនេះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើបានកើត​ឡើង​នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ (​ហៅ​សហៅស្ពានច្បារអំពៅ) ស្ថិតក្នុង​ភូមិ​ព្រែ​កតា​នូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​កាល ពីវេលាម៉ោង ២ និង១៥​នាទី រំលងអ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩​។

​ម្ចាស់ម៉ូតូរងគ្រោះ ឈ្មោះ លី សុខា ភេទ​ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ បាន ប្រាប់ឱ្យដឹង ថា មុនកើតហេតុ គឺគាត់កំពុងជិះម៉ូតូគាត់ ម៉ាក zoomer X ពណ៌ ក្រហម លាយស ពាក់​ផ្លាក​លេខ ភ្នំពេញ 1GG-3270 ។​ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក ស្មាស រ៉េ​វ៉ូ ពណ៌ខ្មៅ ពាក់​ផ្លាក​លេខ កណ្តាល 1D-7153 បើក ដោយ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណធ្វើដំណើរស្របទិសគ្នា​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...