(ខេត្តក្រចេះ)៖ រថយន្ដម៉ាកាមរីឆ្លាមបើកបរពេលយប់ បុករថយន្ដកែច្នៃដឹកឫស្សីពីក្រោយ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់កហរោយពីបញ្ជូនទៅដល់មន្ទីរពេទ្យប្រទេសវៀតណាម។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
នគរបាលស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡេងងាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាមរងរបួសស្រាល ជាអ្នកបើកបររថយន្ត ម៉ាកកាមេរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2k5697 បានបុករថយន្ដកែច្នៃដឹកឫស្សីពីក្រោយពេញទំហឹង មានទីលំនៅ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងអ្នករួមដំណើរឈ្មោះ ឌិន ធី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ បានស្លាប់នៅ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបនរទេសវៀតណាម។
ប្រភពបានបន្តថា អ្នកបើកបររថយន្រថយន្តកែច្នៃដឹកឫស្សីមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ទុករថយន្ដចោល។ វត្ថុតាងរថយន្ដទាំងពីរសមត្ថកិច្ចបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕