បុរសចំណាស់ម្នាក់ឡើងយកទឹកត្នោត ឆ្លងពីដើមមួយទៅដើមមួយបានបាក់ស្នួរធ្លាក់ស្លាប់ភ្លាមៗ
ដោយ
Heng ថ្ងៃទី
28 November, 2019 ម៉ោង
10:05 |
សន្តិសុខសង្គម
(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោមដើមត្នោត បន្ទាប់ ពីឡើងយកទឹកត្នោត ដោយដើរឆ្លងស្នួរទៅដើមមួយទៀត តែស្នួរបានបាក់បណ្តាលឱ្យធ្លាក់មកដីស្លាប់ភ្លាមៗករណីនេះបានកើតឡើងស្ថិតក្នុងភូមិទួលអង្គប់ឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះនៅមុនពេលកើតហេតុបានឡើងយកទឹកត្នោតដូចសព្វមួយដង ហើយនៅយនៅវេលាកើតហេតុដោយដើរឆ្លងស្នួរទៅដើមមួយទៀត តែជាអកុសលបានបាក់ស្នួរបណ្តាល ឱ្យជនរងគ្រោះធលាក់មកក្រោមបានស្លាប់តែម្តង។
ជនរងគ្រោះឈ្មោះ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បើងត្នោតនៅកន្លែងកើតហេតុ។ ប្រពន្ធឈ្មោះ សោមសារឿន អាយុ៥៥ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ និងមានកូនប្រុសស្រីចំនួន៣នាក់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
