អ្នកបើកឡានដឹកឥដ្ឋការ៉ូទំនងដេកលក់ រថយន្តរេចង្កូតឆ្លងផ្លូវទិសបញ្ច្រាសបុកស្ពានអូរក្រាំងអំបិល ខេត្តកំព​ង់​ស្ពឺ​
ដោយ Heng  ថ្ងៃទី 28 November, 2019  ម៉ោង 09:15 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ​)៖ រថយន្តដឹកឥដ្ឋការ៉ូមួយគ្រឿងអ្នកបើកបរបាត់ស្មារតី អាចងងុយដេក ខណៈកំពុងបើកបរលឿនបានទេចង់កូនឆ្លងគន្លងផ្លូវម្ខាងទៀតចូលទៅផ្នែកខាងឆ្វេងហួសទៅបុកបង្កាន់ដៃស្ពានពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី​នាល្ងាចថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២​០១៩​នៅលេីកំ​ណាត់ផ្លូវជាតិលេ​ខ៤​ ស្ថិត​ត្រង់ចំណុចស្ពានអូរក្រាំងអំបិល ភូមិ​ស្លា ឃុំវល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេតខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ឃុត សុផល​ អធិអធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា រថយន្ដជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានស្លាកលេខ ភ្នំពេញ​ 3A-7700​ ដឹកទំនិញផ្ទាល់ខ្លួន ប្រភេទ​ ២.៥​តោន​ ពណ៌ខៀវ​ មា​នទ្រុងពណ៌​ប្រផេះ​ ដឹកឥដ្ឋការ៉ូ បេីកបរពីទិសខាងកេីត​ ឆ្ពោះឆ្ពោះទៅទិសខាងលិចនៅលើដងផ្លូវជាតិលេខ ៤ លុះមកដល់​ចំណុច​លេី​ស្ពាន​ រថយន្ត​បានរេចង្កូត​ទៅចំណែកផ្លូវនៃឆ្វេង​ដៃ​ ចូលគន្លងផ្លូវទិសបញ្រ្ចាស រួចបានទៅបុកបង្កាន់ដៃស្ពាន។ តែមិនបានបណ្ដាលឱ្យរងប៉ះ របួសអ្នកធ្វើដំណើរឡេីយ។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ សឿម ពឿន ភេទប្រុស អាយ៣៨ឆ្នាំ រស់​នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ បានររងរបួសធ្ងន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗ។

ក្រោយកើតហេតុលោកវរសេនីយ៍ឯក ឃុត សុផល បានបញ្ជូនមន្ត្រីនគរបាលចុះទៅដល់ទីកន្លែង និងមានកិច្ចសហការពីរថយន្ដស្ទួចរបស់ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ​ ព្រះសីហនុ​ ដែល​នៅកា​រ​ដ្ឋានក្បែរនោះ​ជួយស្ទួច អូស​យ​ករថយន្ត​បង្ក​ចេញ​ ដេីម្បី​សម្រួល​ចរាចរណ៍​ជូនប​ងប្អូនប្រជាពលរដ្ឋ​ឆ្លងកាត់​។ ប្រតិបត្តិការប្រេីពេលអស់ ៥០នាទី​ នៅវេលា​ម៉ោង​ ១៨ និង០៥នាទី​ រថយន្ដបង្កត្រូវបានស្ទួចយក​ចេញពីទីតាំងស្ពានបានដោយសុវត្ថិភាព​។

តាមការបញ្ជាក់​ពីមន្រ្ដីជំនាញចរាចរណ៍​ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី អាចមកពីបេីកបរ​ប្រេីប្រាស់​គ្រឿងអេឡិចត្រូនិច​ (ពេលបើកបរប្រើប្រាស់ទូរស័ព្ទដៃ) ជំនាញកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។ ​ ចំពោះ​មធ្យោបាយ​រថយន្ត​ ​បានស្ទួចយកមករ​ក្សាទុកបណ្ដោះអាសន្ន​ រង់ចាំ​ចំណាត់ការ​តាមនីតិវិធី​ច្បាប់​ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...