ស្រវឹងស្រា ​ជិះម៉ូតូបុកគ្នារបួសធ្ងន់មនុស្សពីរនាក់
ដោយ Heng  ថ្ងៃទី 27 November, 2019  ម៉ោង 08:40 | សន្តិសុខ​សង្គម

(ខេត្តស្វាយរៀង)៖ បុរសម្នាក់ និងស្ត្រីម្នាក់បានរងរបួសធ្ងន់នៅក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុកនឹងម៉ូតូ ខណៈដែល​ជនរងគ្រោះ​ទាំងពីរ​នាក់​ស្រវឹងស្រា​ដូចគ្នា​ហើយ​បើកបរ​មិន​ប្រកាន់​ស្តាំ​។​ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចភូមិ​ចេក​ ឃុំ​សំរោង ​ស្រុក​ចន្ទ្រា​​ កាលពីព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះទី១-ឈ្មោះ សរ វន​ ភេទ​ប្រុស​ អាយុ៣៥ឆ្នាំ។ ចំណែកជនរងគ្រោះទី ២-ឈ្មោះ ហននីតា ​​​ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ ​មុខ​បរប​រ​បម្រើការ​នៅ​ខារ៉ាអូខេ​បុ​បា្ផ​សំរោង​ថ្មី​ជាយដែន​ ស្ថិតក្នុង​ភូមិ​ចេក ​ឃុំ​សំរោង ​ស្រុក​ចន្ទ្រា​​មាន​ស្រុកកំណើត​ភូមិ​ជើង​ខ្នា​ ឃុំពន្លៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូ​ត្រូវ​ប​ញ្ជួ​ន​ទៅ​មន្ទី​រពេទ្យ​បង្អែក​ជី​ភូ​។​ចំណែក​វត្ថុតាង​ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំដកស្រែទៅតាមផ្លូវច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...