ជនជាតិចិនម្នាក់បើករថយន្តលឿន បុកក្បាលថ្មចែកទ្រូងផ្លូវក្រឡាប់
ដោយ
Heng ថ្ងៃទី
5 November, 2019 ម៉ោង
08:04 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរជាច្រើននាក់ បានបើកបររថយន្តម៉ាករ៉េវហ្វរ ជ្រុលទៅបុកក្បាលថ្មចែកផ្លូវបណ្តាលឱ្យរថយន្តក្រឡាប់។ កាលពីយប់ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតបណ្តោយផ្លូវ២៨៩កែង២៥៧ ត្រង់ចំណុចស្តុបផ្សារទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្តម៉ាកToyota Rav4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AG.7501បើកបរដោយជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវ២៨៩ពីត្បូងទៅជើងក្នុងល្បឿនលឿនមកដល់កន្លែងកើតហេតុខាងលើ រថយន្តក៏រេចង្កូតទៅបុកនឹងក្បាលថ្មចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តក្រឡាប់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
