រថយន្ត២គ្រឿងបុកគ្នានៅចំណុចផ្លូវបែកជាបួន រួចជ្រួចជ្រុលទៅបុកចូលផ្ទះពលរដ្ឋ
(ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្តដឹកជនជាតិចិនមួយក្រុមក្នុងល្បឿនលឿនមកដល់ផ្លូវបែកជាបួនក៏បុកជាមួយរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ។ហេតុការណ៍នេះ បានកើតឡើងត្រង់ផ្លូវលេខ២០៥កែងនឹងផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង កាលពីយប់រំលងអធ្រាត្រចូលថ្ងៃចន្ទទី៤ខែវិច្ឆិកាឆ្នាំ២០១៩ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយឱ្យរថយន្តទាំងពីរគ្រឿងសម្របសម្រួលគ្នាដោយខាងរថយន្តស្តារិចបានបុកចូលផ្ទះខូចខាតទ្វារដែក និងទ្វារកញ្ចក់ក៏ព្រមសងទៅខាងម្ចាស់ផ្ទះចំនួន៣.០០០ដុល្លារដើម្បីបញ្ចប់រឿង។ដោយរថយន្តទាំង២គ្រឿងចរចាគ្នាមិនត្រូវ សមត្ថកិច្ចស្ទួចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
Loading...
loading...