រថយន្តធុនធំ ២គ្រឿង បើកផ្ទុយគ្នាហើយបានបុកគ្នា នៅលើផ្លូវជាតិលេខ៤ ស្រុកព្រៃនប់
ដោយ Heng  ថ្ងៃទី 20 October, 2019  ម៉ោង 08:35 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ រថយន្តធុនធ្ងន់មួយគ្រឿងបើកបរលើផ្លូវជាតិលេខ ៤ ទិសពីខេត្តព្រះសីហនុមករាជធានីភ្នំពេញមិនដឹងជាមានមូលហេតុអ្វីបានរេចង្កូតទៅចូលទៅជ្រលងផ្លូវខាងឆ្វេងបុកនឹងរថយន្តធុនធ្ងន់មួយគ្រឿងទៀតដែលកំពុងបើកបរទិសបញ្ច្រាស់គ្នា។ អ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្តរងគ្រោះបានរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាវេលាម៉ោង១១ និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២០១-២០២ ស្ថិតភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3154 ទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេងដៃ ទៅបុកនឹងរថយន្ត១គ្រឿងទៀតម៉ាក HINO ពណ៌សលាយបៃតង ពាក់ស្លាកលេខ បាត់ដំបង 3A-0998 របស់ក្រុមហ៊ុន NL បើកបរដោយឈ្មោះ មឿន ចាន់ធឿន​ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកបើករថយន្ត HYUNDAI រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...