សង្ស័យស្រវឹងធ្លាក់ភ្នែកបើក​រថយន្ត​លឿនទៅបុកគូទរថយន្តធំ ហើយបន្តទៅបុកខឿនចែកផ្លូវបណ្តាល រងរបួសធ្ងន់២នាក់
ដោយ Heng  ថ្ងៃទី 20 October, 2019  ម៉ោង 06:59 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តល្បឿនលឿន ទៅបុកគូទរថយន្តធំ១គ្រឿង មិនចាំម៉ាកពេញទំហឹង ហើយរេទៅបុកខឿនចែកផ្លូវ បណ្តាលឱ្យបាក់មួយកង់ បណ្ដាលឱ្យអ្នកបើកបររថយន្តនេះនិងស្ត្រីរួមដំណើរម្នាក់របួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវណតប្រីតហៅ​ផ្លូវ​លូបីក្នុង សង្កាត់​អូរ​បែកក្អម​ ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

​សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-6847​ធ្វើដំណើរ​តាម​បណ្តោយ​ ផ្លូវណតប្រីត ហៅផ្លូវលូបីក្នុងទិសដៅពីត្បូងទៅជើង ក្នុងងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុបានបើកបុករថយន្តធំពីក្រោយ​ ហើយរេទៅបុកខឿនចែកផ្លូវ បណ្ដាលឱ្យបាក់ខឿនថ្មអស់មួយកង់។ចំណែករថយន្ត​ធំ​បាន​បើក​ចេញពី​កន្លែងកើតហេតុ​បាត់ ស្រមោល។

ក្រោយពីកើតហេតុ ភ្លាមៗនោះមានរថយន្តសង្គ្រោះមកដឹកម្ចាស់រថយយន្តបង្ក​ និងស្ត្រីអ្នករួមដំណើរជាមួយ ដែលរងរបួយធ្ងន់ទាំង២នាក់ទៅមន្ទីពេទ្យ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...