(ភ្នំពេញ)៖ រថយន្តប្រភេទស៊ីទែនហ្គាស បានបុកពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់៣កង់ កលកល់ទ្រូងជាប់ទៅមុខលែងរួ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មនកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថា ដំបូងរថយន្តបង្កដឹកស៊ីទែនហ្គាសនេះ របស់ក្រុមហ៊ុន តារា ធី ស៊ីហ្គាស ពាក់ផ្លាកលេខភ្នំពេញ 4A-4356 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់ចំណុចកើតហេតុ សង្ស័យតៃកុងងងុយដេកក៏រេចង្កូតទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់អស់ចំនួន៣កង់។
សមត្ថកិច្ចបានបន្តឱ្យដឹងថា រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងកល់ជាប់ទៅមុខលែងរួច ។ ក្នុងហេតុការណ៍នេះដែរ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិរដ្ឋ និងរថយន្តបង្កតែប៉ុណ្ណោះ ៕