ស្លាប់៦នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែតុលាម្សិលមិញ
ដោយ
Heng ថ្ងៃទី
17 October, 2019 ម៉ោង
07:17 |
សន្តិសុខសង្គម
(រាជធានីភ្នំពេញ)៖ របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់៧នាក់។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឱ្យខូចខាតម៉ូតូ១៥គ្រឿង, រថយន្តតូច៥គ្រឿង និងម៉ូតូកង់បី១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។
របសយការណ៍បានបញ្ជាក់ទៀតថា រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៤៦លើក, បណ្ដាលឱ្យមនុស្សស្លាប់៦៦នាក់ របួសធ្ងន់១៧៩នាក់ និងរបួសស្រាល១០០នាក់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
