ឃាត់ខ្លួនក្មេងទំនើង៥នាក់បន្ទាប់ពីកាប់បំផ្លាញម៉ូតូគេ និងជាក្រុមប្រើប្រាស់សារធាតុញៀន
ដោយ Heng  ថ្ងៃទី 10 October, 2019  ម៉ោង 10:49 | សន្តិសុខ​សង្គម

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចុះបង្ក្រាប​ក្មេងទំនើងកាប់ម៉ូតូគេ និងប្រើប្រាស់សារធាតុញៀន។យោងពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ វីន អ៊ីចិនភេទប្រុស អាយុ១៩ឆ្នាំ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ខ្លួន និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារសហគមន៍ ដើម្បីទិញស្បែកជើង។ ពេលពួកខ្លួនចូលដល់ក្នុងផ្សារស្រាប់តែមាន​គេ​ប្រាប់ថា​មាន​ក្មេង​១​ក្រុម​បាន​ប្រើ​ពូថៅ​កាប់​ម៉ូតូ​ របស់ខ្លួនខ្ទេចអស់។

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញកងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ និងកំណត់បានមុខសញ្ញាជនសង្ស័យធ្វើការកោះហៅ​មក​សាកសួរ​ និងឃាត់ខ្លួនតែម្តងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩​ ចំនួន៥នាក់។

១​ឈ្មោះ​ សុខ គឹមណង ភេទប្រុស អាយុ១៥ឆ្នាំ។ ២ឈ្មោះសំប៉ីភេទប្រុសអាយុ១៦ឆ្នាំ។៣-ឈ្មោះ ថុង ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។​ ៤-ឈ្មោះ ប៉ែន ឡុង​ស៊ា​ង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។​៥​ឈ្មោះ​ ឌី សុខលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។​ដកហូត​វត្ថុតាង​រួមមាន ៖ -​ពូថៅ​១​ដើម -​ខ្សែ​ច្រ​វ៉ា​ក់​ថ្ពក់​សោរ​ខាងចុង និង​មាន​ស្នាប់ដៃ​សម្រាប់​កាន់​១​ខ្សែ -​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

​មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរជនសង្ស័យ​បាន​សារភាពថា​៖​ខ្លួន​(​ប៉ែន​ ឡុងស៊ាង)​ជា​អ្នក​កាប់​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតមែន​ដោយ​យល់ថា​ម្ចាស់​ម៉ូតូ​នេះ​ធ្លាប់​កាប់​ម៉ូតូ​របស់​ក្រុម​ខ្លួន​ដែរ​។​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...