រថយន្តបាញ់បេតុង បើកបុករថយន្តដឹកប្រេងខ្ទេចកាប៊ីនដាច់ទុយោហូរប្រេងតាមផ្លូវ របួសធ្ងន់ ៣នាក់
ដោយ Heng  ថ្ងៃទី 10 October, 2019  ម៉ោង 07:49 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តបាញ់បេតុង បុកគៀររថយន្តដឹកប្រេងក្រុមហ៊ុន PPT ខ្ទេចកាប៊ីនដាច់ទុយោហូរប្រេងតាមផ្លូវ របួសធ្ងន់ ៣នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តស៊ីទែនដឹកប្រេង របស់ក្រុមហ៊ុនPTT ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5602 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាញ់បេតុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1037 បើកស្របទិសល្បឿនលឿន ទៅបុកកៀររថយន្តស៊ីទែនដឹកប្រេង បណ្តាលឱ្យធ្លាយហូរប្រេង រថយន្តបាញ់បេតុង ខ្ទេចកាប៊ីន រងរបួសធ្ងន់៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯរថយន្តទាំង២គ្រឿង សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...