(ភ្នំពេញ)៖ ជនសង្ស័យចំនួន២៦នាក់ពាក់ព័ន្ធនឹងករណីលួចនឹងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្រោយពីឃាត់ខ្លួនត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានបញ្ជូន ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃ៩ ខែតុលាឆ្នាំ២០១៩។
មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យទាំង២៦នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក។ ក្នុងនោះករណីជួញដូរ៣រឿងមាន៥នាក់ប្រើប្រាស់៥រឿងមាន១៨និងករណីលួច១រឿងមាន៣នាក់សរុប២៦នាក់។បានបញ្ចប់នីតិវិធីសាកសួរនិងកសាងសំណុំរឿងទៅតុលាការ។ជនសង្ស័យទាំង២៦នាក់នេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
លោកវរៈសេនីយ៍ឯកហួរម៉េងវ៉ាងអធិការនគិការនគបាលខណ្ឌសែនសុខក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង។ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ឬចែកចាយនូវសាធាតុញៀននិងបទល្មើសផ្សេងៗដើម្បីឱ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឱ្យបានទាន់ពេលវេលា៕