បុរសម្នាក់ មិនចេះរកស៊ី ចេះតែ រួមភេទបង្កើតកូន និងផឹកស៊ីស្រវឹង សឹងរាល់ថ្ងៃ ហើយវ៉ៃប្រពន្ធមិនសូវលស់ពេល ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ​
ដោយ Heng  ថ្ងៃទី 3 October, 2019  ម៉ោង 07:53 | សន្តិសុខ​សង្គម

(ខេត្តបន្ទាយមានជ័យ) ៖ បុរសម្នាក់មិនខិតខំរកស៊ី គិតតែដើរផឹកស៊ីស្រវឹង មកដល់ផ្ទះវិញវាយធ្វើបាបប្រពន្ធទៀត ទ្រាំមិនបានត្រូវប្រពន្ធប្ដឹងឱ្យកម្លាំងអាវុធហត្ថចាប់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ជនសង្ស័យជាប្តីឈ្មោះ ស៊ុន សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ។

បើតាមការអះអាងរបស់ស្រ្តីជាប្រពន្ធ ឈ្មោះ ហេម សាមុយ ភេទស្រី អាយុ៣៧ឆ្នាំ បានបំភ្លឺថា ជនសង្ស័យដែលជាប្តីរបស់ខ្លួននោះ តាំងពីបានគ្នាជាប្តីប្រពន្ធពីពេលណាមក មិនដែលចេញទៅរកស៊ីដូចប្តីគេផ្សេងទៀតឡើយ គឺគិតតែផ្គុំក្បាលមិត្តភក្ដិផឹកស៊ីស្រវឹងរាល់ថ្ងៃ ។ លុះមកដល់ផ្ទះវិញ វាយធ្វើបាបនាងគ្មានត្រាប្រណី ។ ដោយស៊ូទ្រាំនឹងទង្វើនេះតទៅទៀតមិនបាន នាងក៏ប្តឹងឱ្យកម្លាំងអាវុធហត្ថចាប់ខ្លួន តែម្ដងទៅ ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹងរាល់ថ្ងៃ វាយធ្វើបាបប្រពន្ធពិតប្រាកដមែន ។ តែទោះបីជនសង្ស័យបានសារភាពពីកំហុសរបស់ខ្លួនក៍ដោយ ក៍ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ដែរ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...