(ខេត្តសៀមរាប) ៖ ជនរទេសពីរនាក់ និងខ្មែរ១២នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងហេតុការគ្រោះថ្នាក់ ដោយរថយន្តក្រុង ក្រុមហ៊ុនវីរៈប៊ុនថាំ បុករថយន្តធុនត្រា ពីក្រោយ។ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
លោក វរសេនីយ៍ឯក ទេពចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយ រថយន្ត ក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ម៉ាកហ៊ីយ៉ាន់ដាយស្លាទុំលាយស ពាក់ស្លាលេខភ្នំពេញ 3.A 4940 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណពីព្រោះក្រោយកើតហេតុតៃកុងរត់គេចខ្លួន ក្នុងទិសដៅពីលិចទៅកើត។ ដោយបានបុកប៉ះរថយន្តម៉ាកធុនត្រាពណ៌សពាក់ស្លាកលេខកណ្ដាល 2B 5675ចំពីក្រោយ បើកបរដោយឈ្មោះងិន សារៈភេទប្រុសអាយុ៣០ ឆ្នាំមានទីលំនៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។
ក្នុងហេតុការណ៍នោះបង្កឱ្យអ្នករួមដំណើរខាងរថយន្តធុនត្រាពីរនាក់រងរបួស ដែលទី១ ឈ្មោះស្រូយ សុខភាក់ភេទស្រីអាយុ៣០ ឆ្នាំមានទីលំនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល(របួសស្រាល)។ទី២-ឈ្មោះសុខ សារ៉េតភេទប្រុសអាយុ២៧ ឆ្នាំនៅភូមិព្រែកឱម៉ាល់ ឃុំរលាបស្រុកសំពៅមាសខេត្តពោធិ៍សាត់ រងរបួសស្រាល។
ចំណែកខាងរថយន្តក្រុងជាង១០នាករងរបួសរងរបួសស្រាល ទី១ ឈ្មោះអឹង រ៉ាដូរ ភេទប្រុសអាយុ៣២ ឆ្នាំទីលំនៅភ្នំពេញ។ទី២ ឈ្មោះបា រមី ភេទប្រុស១៩ឆ្នាំនៅភ្នំពេញ។ទី៣ ខៀវ ផលរាជ ភេទប្រុសអាយុ១៦ ឆ្នាំនៅភ្នំពេញ។ទី៤ឈ្មោះប៉ែនសុផានិត ភេទប្រុសអាយុ១៧ ឆ្នាំនៅភ្នំពេញ។ ទី៥ ឈ្មោះដឿង សក់សេរីវឌ្ឍន៍ ភេទប្រុសអាយុ១៤ឆ្នាំ នៅភ្នំពេញ។ទី៦ ឈ្មោះសំបៀត ភិមុន ភេទស្រីអាយុ២០ឆ្នាំនៅភូមិគោកដូង ស្រុកអង្គរជុំខេត្តសៀមរាប។ទី៧ ឈ្មោះជា រចនា ភេទស្រី អាយុ២០ ឆ្នាំនៅភូមិគោកដូង ស្រុកអង្គរជុំខេត្តសៀមរាប។ ទី៨ ឈ្មោះអ៊ឹម រចនាភេទស្រី អាយុ៣៦ឆ្នាំនៅខេត្តបាត់ដំបង។ទី៩ឈ្មោះឡេង រចនា ភេទស្រី អាយុ២៦ ឆ្នាំនៅភ្នំពេញ។ទី១០ ឈ្មោះនឿង សុបញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំនៅភ្នំពេញ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង។
ចំណែកជនជាតិបរទេស៖ទី១ ឈ្មោះ patrick fleming ភេទប្រុសជនជាតិអាយឡែន។ទី២ ឈ្មោះdiana Villota ភេទស្រីជនជាតិកូឡុំប៊ី។ បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ។ ចំណែកវត្ថុត្រូវបានកម្លាំងនគរបាលស្រុកសូទ្រនិគម អូសយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕