រថយន្តម៉ាកហៃឡែនឌ័ររ មួយគ្រឿងបែកកង់ក្រឡាប់ផ្ងារកង់នៅស្រុកថ្មពួក
ដោយ Heng  ថ្ងៃទី 30 September, 2019  ម៉ោង 11:17 | សន្តិសុខ​សង្គម

(ខេត្តបន្ទយមានជ័យ)៖ រថយន្តម៉ាកហៃឡែនឌ័ររ ១គ្រឿងបើកបរលើផ្លូវជាតិលេខ៥៦ក្នុងល្បឿនលឿន បានបែកកង់រេធ្លាក់ផ្លូវចូលវាលស្រែ ក្រឡាប់ផ្ងារកង់ឡើងលើ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃត្រង់ទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបន្ទាយឃុំ/​ស្រុក​ថ្មពួក​ខាងជើង​ទីរួមស្រុក​ថ្មពួក​ ។​

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺបើកបរក្នុងទិសពីជើងទៅត្បូង បានបែកកង់រួចក៏រេចង្កូតធ្លាក់វាលស្រែក្រឡាប់។ តែសំណាងណាស់ដោយម្ចាស់ ជាអ្នកបើកបរបានរងរបួសបន្តិចបន្តួចប៉ុណ្ណោះ​។​

នគរបាលបានប្រាប់ឱ្យដឹងថា ម្ចាស់រថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍នេះ រស់នៅឃុំបន្ទាយឆ្មារ ដោយសារមីខ្លួនសុំលាក់ឈ្មោះ។ ហើយបានបញ្ជាក់ថា ចំណុចគ្រោះថ្នាក់នេះជាផ្លូវកោងបន្តិច ឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍នៅទីនេះ ហើយអ្នកបើកបរច្រើនធ្វេសប្រហែសទើបមានគ្រោះថ្នាក់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...