រថយន្ត​កុងតឺន័រ​ដឹកទំនិញ អ្នកបើក​ងងុយដេក​រេច​ង្កូ​ត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​
ដោយ Heng  ថ្ងៃទី 10 September, 2019  ម៉ោង 07:59 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ រថយន្ត​កុងតឺន័រ​ដឹកទំនិញ​មួយគ្រឿង អ្នកបើកបរ​ងងុយដេក ងោក​មួយភាំង​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូលក្នុង​ប្រឡាយ​ទឹកស្អុយក្រឡាប់ តែ​សំណាងល្អ​មិន​បង្ក​ឱ្យមានអ្នករងរបួសទេ។ ហេតុការណ៍​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ​៣០​ម៉ែត្រ ក្បែរ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយរថយន្តជួបឧប្បត្តិហេតុនេះ ម៉ាក FUSO ពណ៌​ស គ្មាន​ស្លាក​លេខ ប្រភេទ​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក​ដឹកទំនិញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​ ក្រោយកើតហេតុតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ មិន​ប៉ះពាល់ ដល់​អ្នកដទៃ ទើទើបប្រគល់ឱ្យម្ចាស់ក្រុមហ៊ុនស្ទូចលើកយករថយន្តចេញដោយ​ខ្លួនឯង​។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បើក​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ​សង្ស័យ អ្នកបើកបរ​ងងុយដេក ងោក​មួយភាំង​រេ​ចង្កូត ធ្លធ្លាក់ចូលទៅក្នុងប្រឡាទឹកស្អុយក្រឡាបើ តែ​មិន​បង្ក​ឱ្យអ្នកណារងរបួសឡើង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...