(ខេត្តស្វាយរៀង)៖ រថយន្តដឹកកម្មករបានបុកអ្នកជិះម៉ូតូពីក្រោយបណ្តាលឱ្យប្តី និងប្រពន្ធរងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឱ្យដឹងថារថយន្ត១គ្រឿងគ្រឿងម៉ាកហ៊ីហិនដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-9771 បើកបរដោយឈ្មោះ ប៊ុន មិនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្តដឹកកម្មររោងកម្មកររោងចក្រ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ជននេះបានបើករថយន្តទៅបុកម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BW-0725 បើកបរដោយឈ្មោះ រុន គន្ធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំច្រេស ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បណ្តាលឱ្យរងរបួសធ្ងន់ និងប្រពន្ធក៏របួសធ្ងន់។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ អឿង ចាន់ណា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំស្រុកជាមួយគ្នា។ បច្ចុប្បន្បជនរងគ្រោះទាំង២នាក់ក្រុមគ្រួសារបានបញ្ជនទៅសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តស្វាយរៀង។
មធ្យោបាយទាំង២គ្រឿងម៉ូតូ និងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕