ចេញពីផឹកស៊ីស្រវឹង ជិះម៉ូតូឌុបស្រីស្នេហ៍ ជ្រុលទៅបុកគេ ហើយត្រូវគេដកកាំភ្លើងខ្លីវាយបែកក្បាល
ដោយ Heng  ថ្ងៃទី 7 September, 2019  ម៉ោង 07:48 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយម៉ូតូនិងម៉ូតូបុកគ្នារបស់ ហើយបានប្រែក្លាយជាអំពើហិង្សា ដោយបុរសម្នាក់ដកកាំភ្លើង វាយភាគីម្ខាងទៀត បណ្ដាលឱ្យរងរបួសក្បាល។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីមិត្តស្រីរួមដំណើរជាមួយបុរសរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ពួកគេបានចេញពីហូបអី រួចជិះម៉ូតូ ម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2449 ក្នុងស្ថានភាពស្រវឹងត្រឡប់ទៅផ្ទះវិញ មកដល់ចំណុចមុខស្ថានទូតគុយវ៉ែត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-1386 បើកបរដោយបុរសម្នាក់ បណ្ដាលឱ្យដួលទៅនឹងថ្នល់។

ភ្លាមៗនោះបុរសជាម្ចាស់ម៉ូតូ HONDA DREAM បានងើបមកវាយសង្សារខ្លួនជាច្រើនដៃ និងបានដកកាំភ្លើងខ្លី វាយចំក្បាល បណ្ដាលឱ្យរងរបួសហូរឈាម។ ក្រោយកើតហេតុត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ភ្លាមភ្លាមនោះដែរសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយនាំខ្លួនជនបង្ករបួសស្នាម ទៅអធិការដ្ឋានខណ្ឌចម្ការមន ដើម្បីសួរនាំ ចាត់ការតាមនិតីវិធីច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...