ស្រ្ដីមេម៉ាយម្នាក់ត្រូវឃាតករមិនស្គាល់មុខកាប់រហូតដល់ស្លាប់ ហើយគេចខ្លួនបាត់
ដោយ Heng  ថ្ងៃទី 4 September, 2019  ម៉ោង 10:59 | សន្តិសុខ​សង្គម

(ខេត្តកំពងធំ)៖ស្រ្តីមេម៉ាយម្នាក់ត្រូវឃាតករមិនស្គាល់មុខកាប់រហូតដល់ស្លាប់នៅលើទះរបស់ខ្លួន រួចជនដៃដល់រត់គេចខ្លួនបាតស្រមោល ឃាតកម្មដ៏យ៉ាងសាហាវឃោឃៅនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ឌួល ឃៀង អាយុ៥១ឆ្នាំ មុខរបរលក់នំបញ្ចុក នៅនឹងតូបមុខផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

បើយោងតាមការបំភ្លឺពីឈ្មោះគុយ ឃិត ត្រូវជាកូនស្រីច្បងរបស់ស្រ្តីរងគ្រោះបានរៀបរាប់ថា ម្ដាយខ្ញុំមានកូនស្រីចំនួន៤នាក់ សុទ្ធតែមេម៉ាយទាំងអស់ ដោយសាជីវភាពខ្លះខាតប្អូនស្រីខ្ញុំចំនួន៣នាក់បានធ្វើចំណាកស្រុកទៅធ្វើការប្រទេសថៃ សព្វថ្ងៃម្តាយខ្ញុំបានរស់នៅជាមួយចៅតូចៗ២នាក់ដែលជាក្មេងកំព្រាឪពុក !កន្លងមកម្ដាយខ្ញុំដែលជាស្រ្តីរងគ្រោះតែងតែលក់នំបញ្ចុកនៅតូបមុខផ្ទះជារៀងរាល់ព្រឹក។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា បើតាមសម្ដីអ្នកជិតខាងបានឱ្យដឹងថា ស្រ្តីរងគ្រោះជាមនុស្សល្អ មិនដែលមានទំនាស់ទាស់ទែងជាមួយនឹងអ្នកដ៏ទៃនោះទេ រៀងរាល់ថ្ងៃគាត់តែងតែលក់នំបញ្ចុកនៅខាងមុខផ្ទះរាល់ថ្ងៃ។ លុះព្រឹកថ្ងៃកើតហេតុវេលាម៉ោង៦ និង០០នាទី មិនឃើញស្រ្តីរងគ្រោះចុះមកលក់នំបញ្ចុកហើយ ឃើញចៅស្រីអាយុទើបតែ៦ឆ្នាំអង្គុយយំនៅមាត់ទ្វាផ្ទះ ក៏រត់មកសួរនាំ។ លុះពេលឡើងដល់លើផ្ទះក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។

ហើយលាងនោះប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ , សម្ថកិច្ចនគរបាលជំនាញបានធ្វើកោសលវិច្ច័យ ក្រោយពីបានពិនិត្យរួចហើយបានសណ្ឋានថា (ជាករណីអំពើឃាតកម្មប្រាកដមែន)។ ពេលពិនិត្យសាសពរួចរាល់សម្ថកិច្ចបានប្រគល់សាកសពឱ្យសាច់ញាតិ និងកូនចៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...