កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តបើកបញ្ច្រាសទិសរេមកបុកស្លាប់ម្នាក់ និង​របួសធ្ងន់​ម្នាក់​ នៅស្រុកប្រាសាទបាគង
ដោយ Heng  ថ្ងៃទី 3 September, 2019  ម៉ោង 10:12 | សន្តិសុខ​សង្គម

(ខេត្តសៀមរាប) ៖ ​បុរសបុរសម្នាក់បានស្លាប់ភ្លាមៗ និង ម្នាក់ទៀតរងរបួសធ្ងន់ ខានដាក់ពួកគេកំពុងជិះម៉ូតូឌុបគ្នារថយន្តបុកជាមួយម៉ូតូ។ ហេតុការណ៍​នោះបាន​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​៣​ខែ កញ្ញា​ឆ្នាំ​២០១៩​នៅវេលា​ម៉ោង​៧.៣០​នាទី​ព្រឹក ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​លេខ ២៩៥.២៩៤ ភូមិ​ស្វាយ​ជ័យ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក បានឱ្យដឹងថា រថយន្ដ​បង្ក​ម៉ាក​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប 2A -6718 បើបើកបរ មិន​ស្គាល់​អត្ដ​សញ្ញាណ ព្រោះក្រោយពីកើតហេតុបានរត់គេចខ្លួន បើករថយន្តក្នុងទិសដៅបញ្ច្រាសគ្នា ពី​កើ​តទៅ​លិច​។ ឯ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​០១៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1Y -1023 បើកបរ​ដោយ​ឈ្មោះ ធឿន រ៉ា​ឈូ ភេទ​ប្រុស​ អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរដែលមានទីលំនៅភូមិ ត្របែក ឃុំ​ដំ​ដែក​ ស្រុកសូទ្រនិគម ខេត្ដ​សៀមរាប និង​អ្នករួមដំណើរ​ឈ្មោះ អ៊ុន វ៉ា​ត់ ភេទ​ប្រុស​ អាយុ៥៣ឆ្នាំ នៅភូមិដូចគ្នា។

​សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារ​រថយន្ត​បើក​រំលោភ​ផ្លូវ​ មិនប្រកាន់ស្តាំ។ ក្រោយពេលវាស់វែងនិងយកវត្ថុតាងទៅរក្សាទុក សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...