បុរសម្នាក់បើកម៉ូតូខ្ជីខ្ជាដួលខ្ទាតទៅកណ្ដាលថ្នល់ត្រូវរថយន្តមកពីក្រោយកិនស្លាប់មួយរំពេច
ដោយ Heng  ថ្ងៃទី 31 August, 2019  ម៉ោង 11:15 | សន្តិសុខ​សង្គម

(ខេត្តកណ្ដាល)៖ បុរសម្នាក់បើកបងម៉ូតូដួលទៀតចូលទៅកណ្ដាលថ្នល់ស្របពេលរថយន្តបើកមកពីក្រោយកិនចំក្បាលស្លាប់មួយរំពេច។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើ​តឡើ​ង កាលពីវេលាម៉ោង១១ និង២៥នាទីថ្ងៃ៣១ ខែសីហា ឆ្នាំ២​០១៩នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២៨ និង២៩ ក្នុងភូមិខ្សុំ ឃុំប​ន្ទាយដែ​ក ស្រុកកៀនស្វាយ ខេត្ត​កណ្តា​ល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធឿង វ៉ាត ភេទប្រុស អាយុ៣៦​ឆ្នាំ ​ស្នាក់នៅភូមិជ័យ​ឧ​ត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកបរម៉ូតូគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំ​ពេ​ញ 1BS-5349 មានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជា​តិលេខ១។ ពេលពេលបើកមកដល់កន្លែងកើតហេតុ បានដួ​លបោ​កទៅលើ​ថ្នល់ ហើយបានខ្ទាតទៅខាងឆ្វេងដៃ ស្របពេលនោះមានរថយន្តមិនស្គាល់អត្តសញ្ញា​ណ មួយគ្រឿងបើកម​កពី​ក្រោយ​ ក្នុង​ទិសដៅ​ស្រប​គ្នា បាបានកិនចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុនគរបាលបានយកម៉ូតូជនរងគ្រោះមករក្សាទុកជាុកជាភស្តុតាង នៅអធិ​ការ​ដ្ឋានន​គរបា​លស្រុក​កៀន​ស្វាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...