ប្រុសម្នាក់ស្លាប់ភ្លាមៗដោយសារជិះម៉ូតូពេលយប់លឿនពេកទៅបុកគូទរថយន្តខូចចតស្ងៀមនៅលើផ្លូវ
ដោយ Heng  ថ្ងៃទី 31 August, 2019  ម៉ោង 09:21 | សន្តិសុខ​សង្គម

(ក្រុងប៉ោយប៉ែត)៖ បុរសម្នាក់ជិះម៉ូតូពេលយប់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកគូទរថយន្តសណ្ដោងរឺម៉កពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមភ្លាមនៅកន្លែងកើតហេតុកាលពីវេលាម៉ោង​ ១៩ និង១០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥៨ នៅចំណុចខាងត្បូងវត្តព្រៃគប់ ប្រហែល១០០០ម៉ែត្រ ស្ថិតក្នុង​ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​

សមត្ថកិច្ចបានឱ្យដឹងថា រវាងរថយន្តដឹកទំនិញធុនធំ សឺមីរ៉ឺម៉ក ម៉ាកមីស៊ុយប៊ីស៊ី ពណ៍ខៀវ លាយស ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-4634 សឺមុីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5490 បានខូចឈប់ចត លើទ្រូងផ្លូវ ដោយមានបើកភ្លើងស៊ីញ៉ូឱ្យសញ្ញា ប៉ុន្តែមានម៉ូតូ០១ គ្រឿងម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-0754 បើកបរពីជើងទៅត្បូង ក្នុងទិសដៅស្របគ្នា បានបុករថយន្តគូទរឺម៉ករថយន្តពេញទំហឹង បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបានបាត់បង់ជីវិតនោះមានឈ្មោះ ហេង ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូក្រោន សព្វថ្ងៃរស់នៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​ បានស្លាប់នៅនិងកន្លែង, ជនរងគ្រោះពុំមានពាក់មួកសុវត្ថិភាពនោះទេ ។ ចំណែកអ្នកបើកបររថយន្ត ពុំស្គាល់អត្តសញ្ញាណឡើយ ពេលកើតហេតុបានរត់គេចខ្លួនបាត់ ។ ​

ករណីខាងលើនេះដែរ រថយន្តដែលឈប់ចតនៅលើផ្លូវនោះខូច ហើយមានភ្លើង សញ្ញាស៊ីញ៉ូភ្លឹបភ្លែតនៅឡើយ ដោយខាងម៉ូតូ បើកបរលឿនពេក ទើបបណ្តាលឱ្យជ្រុលទៅបុករថយន្ត។ ចំពោះរថយន្ត (ខូចស្រាល) និងម៉ូតូ (ខូចខាតធ្ងន់) ហើយបានយកទៅរក្សាទុកនៅអធិការដ្ឋាន ចំណែកសពត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...