រថយន្ត៣គ្រឿងបុកគ្នាទាំងព្រលឹមនៅផ្លូវជាតិលេខ៤, របួសធ្ងន់ម្នាក់!
ដោយ Heng  ថ្ងៃទី 30 August, 2019  ម៉ោង 07:27 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ) ​៖ រថយន្តធុនធ្ងន់មួយគ្រឿងបើកបរក្នុងលឿន ធ្លាក់ជង្ហុកបណ្ដាលឱ្យរេចង្កូតទៅបុករថយន្តធុនធ្ងន់កំពុងបើកបញ្រ្ចាសទិសហើយដែលត្រូវគេបុកបានបន្តទៅបុករថយន្តធុនតូចមួយគ្រឿងទៀតបណ្ដាលឱ្យអ្នកបើកបររថយន្តបង្ករងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅនៅព្រឹកព្រលឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៧~១៨៨ នៅភូមិទួលទទឹងទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះដើមហេតុបង្កឡើងដោយរថយន្តធំ០១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញេញ 3B-8737 ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ជា កេះ​ស​ន្នី ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ពេពេលមកដល់ចំណុចកើតហេតុ បាបានធ្លាក់ជង្ហុកហើយរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្ត​ធំ​០១​គ្រឿង HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ កណ្តាល 3A-1113 ទិសដៅ​ដៅ​ផ្ទុយគ្នា (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ហើយ​រថយន្ត HYUNDAI ផ្លាកលេខ កណ្តាល 3A-1113 មិនទាន់​អស់​ល្បឿន បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ចូល​ទៅបុក​រថយន្ត​តូច ០១​គ្រឿង​ទៀត​ម៉ាក STAREX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-6331 ដែលមាន​ទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ HOU LIENGMENG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន។​

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​ឱ្យឈ្មោះ ជា កេះ​ស​ន្នី អ្នកបើកបរ​រថយន្ត HYUNDAI 3B-8737​របួសធ្ងន់​។​
ក្រោយ​កើតហេតុ ជនរងគ្រោះ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​នោះ រីឯ​វត្ថុតាង​រថយន្ត​ទាំង ០៣​គ្រឿង យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ដោយឡែក​អ្នកបើកបរ​រថយន្ត HYUNDAI កណ្តាល 3A-1113 បាន​រត់​គេចខ្លួនក្រោយពេលកើតហេតុ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...