(ភ្នំពេញ)៖ បុរសជាជាងជួសជុលរថយន្តម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតក្រោយពីបានផឹកសុីរួចបានយករថយន្តថៅកែបើកដើរលេង បានបុកនារីម្នាក់កំពុងជិះម៉ូតូនៅតាមដងផ្លូវពីក្រោយផ្លោងជិត២០ម៉ែត្របោកនិងម៉ូតូកង់បីមួយគ្រឿងបែកក្បាលស្លាប់ភ្លាមៗ ជនបង្កបើករថយន្តរត់ត្រូវសមត្ថកិច្ចដេញចាប់បាន។ ហេតុការណ៍នេះកើតឡើងកាលាពីវេលាម៉ោង២៣ និង០០នាទីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៨២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ណុប ពិសី ភេទស្រី អាយុ២០ មុខរបរនិស្សិត នៅសលកវិទ្យាល័យ ភូមិន្ទ និតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចឲ្យដឹងថា រូបគេបានជួបជុំផឹសុីជាមួយមិត្តភក្តិ៤- ៥នាក់ទៀតបានផឹកស្រាសអស់ចំនួន២លីត្រ ក្រោយពីបានផឹកសុីរួចក៏បែកគំនិតចង់ដើរលេងរួចបានយករថយន្តមួយគ្រឿងម៉ាកឡិចសុីRX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-3407 ដែលថៅកែរបស់ខ្លួនបានបើកយកមកទុកនៅការ៉ាស់មួយកន្លែង នៅម្តុំរង្វង់មូលទួលគោកសម្រាប់ទុកលក់ ខ្លួនក៍ឆ្លៀតយកបើកដើរលេងរួមដំណើរ និងបុរសម្នាក់ទៀត។
រថយន្តធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពត1G-2379ជិះដោយនារីម្នាក់នៅខាងមុខពីក្រោយផ្លោងជិត២០ម៉ែត្រទៅបោកនឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបញ្ច្រាស់ទិសដៅគ្នា បណ្តាលបែកក្បាលស្លាប់ភ្លាមៗនឹងនៅកន្លែងកើតហេតុ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់មកដល់ផ្លូវបេតុងកែងនឹងផ្លូវសម្តេចជាសុីម ជាប់និងការ៉ាស់សាំង លីម ហេង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់បានអ្នកបើកបរ និងអ្នករួនដំណើរ និងរថយន្តរួចប្រគល់ជូនជំនាញភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕