(ខេត្តព្រះសីហនុ)៖ ក្មេងស្រីបាត់ខ្លួនរយ:ពេល៤ថ្ងៃកន្លងមក ត្រូវឪពុកម្ដាយដើរស្វែងរកបានប្រទះឃើញឃើញសាកសព ហើមស្ទើរមើលមិនយល់ នៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័រួចបានបញ្ជាក់ថា សាកសសាកសពក្មេងស្រីរូបមេះ គឺស្លាប់ដោយអំពើឃាតកម្ម រំលោភ សម្លាប់។
មន្ត្រីប៉ូលិសមូលដ្ឋានបានប្រាប់ថា ក្មេងស្រីរងគ្រោះឈ្មោះអឿន ស្រីណុច អាយុ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិព្រៃនប់១ ឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបាត់ពីផ្ទះកាលពីរសៀលថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់រសៀលថ្ងៃ២២ ខែសីហា ឆ្នាំ២០១៩នេះ ទើបគេបានប្រទះឃើញក្មេងស្រីរងគ្រោះស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិយ្ទៅធ្វើបុណ្យ ។ ក្រោយពីដឹងមូលហេតុសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបន្ទាន់ភ្លាមៗដែរ ស្រាវជ្រាវវែកមុខរកជនដៃដល់ដែលធ្វើសកម្មភាពរំលោភ សមសម្លាប់ក្មេងស្រីរងគ្រោះនោះ យកមកផ្តន្ទាទោសតាមច្បាប់៕