ពុលថ្នាំស្លាប់មួយគ្រួសារ សមត្ថកិច្ចកំពុងស្រាវជ្រាវបញ្ជាក់ពីមូលហេតុ!
ដោយ Heng  ថ្ងៃទី 21 August, 2019  ម៉ោង 07:42 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ ករណីមនុស្សក្នុងគ្រួសារមួយនៅ ក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុម្តុំជិតផ្សារពាណិជ្ជកម្ម ស្លាប់កាលពីម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ក្នុងនោះបុរសជាឪពុក និងកូនស្រីស្លាប់ក្នុងផ្ទះ និងស្ត្រីជាម្តាយបានស្លាប់នៅមន្ទីរពេទ្យ។ ករណីនេះនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធាតុពុល។ ហើយនគរបាលបានសន្និដ្ឋានជាជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ក្នុងចំណោមម្តាយ ឬឪពុកដាក់ថ្នាំពុលដើម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ លី ខេង អាយុ៤៣ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ និងកូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស ចំណែកស្ត្រីជាម្តាយឈ្មោះ មុឹង ចាន់ផល អាយុ៤១ មុខរបរ អ៊ុតសក់។

ទោះជាយ៉ាងនេះ រហូតមកទល់នឹងព្រឹកថ្ងៃ២១ ខែសីហា២០១៩នេះ សមត្ថកិច្ចនៅមិន ទាន់អាចបញ្ជាក់បានអំពីដើមហេតុនេះថា កើតឡើងដោយសារមូលហេតុអ្វីច្បាស់លាស់ទេ ដោយគ្រាន់តែបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ ហើយបច្ចុប្បន្នសម្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...