ក្រសួងព័ត៌មានអំពាវនាវឱ្យអ្នកអានព័ត៌មាន ពិធីករ វិទ្យុ និងទូរទស្សន៍គោរពក្រមសីលធម៌ និងការប្រើពាក្យពេចន៍ខ្មែរ
ដោយ Heng  ថ្ងៃទី 20 August, 2019  ម៉ោង 11:25 | ព័ត៌មាន​ជាតិ

(ភ្នំពេញ)៖ ក្រសួងព័ត៌មានជំរុញឱ្យអ្នកអានព័ត៌មាន ពិធីករ ពិធីការិនី វិទ្យុ និងទូរទស្សន៍ គោរពក្រមសីលធម៌ វីជ្ជាជីវៈ និងការប្រើពាក្យពេចន៍ខ្មែរ ឱ្យកាន់តែសុក្រឹត ដើម្បីជាប្រយោជន៍សម្រាប់ សង្គមជាតិពិសេស កុំឱ្យសាធារណៈមតិមានការភាន់ច្រលំ ។

ថ្លែងក្នុងពិធីបើកសិក្ខសាលា ស្តីពីការពង្រឹងសមត្ថភាព ក្រមសីលធម៌ និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២០ ខែសីហា លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន និងពិធីករ ពិធីការិនី វិទ្យុ និងទូរទស្សន៍ គឺជាតួអង្គដ៏សំខាន់ដើម្បីអប់រំសង្គម ដូច្នេះត្រូវតែមានចំណេះដឹងទូលំទូលាយ ព្រមទំាងការប្រើប្រាស់ពាក្យពេចន៍ភាសាខ្មែរឱ្យបានច្បាស់លាស់ ត្រូវយល់ដឹងពីកាត្វកិច្ច និងភារកិច្ចរបស់ខ្លួន។

លោកបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាដើម្បីបង្កើនសមត្ថភាពដល់អ្នកអានព័ត៌មាន ពិធីករ វិទ្យុ ទូរទស្សន៍ ក្នុងការអានព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីក្រសួងពិនិត្យឃើញថា អ្នកអានព័ត៌មាន នៅតាមបណ្ដាទូរទស្សន៍ និងវិទ្យុមួយចំនួនបានប្រើប្រាស់ពាក្យពេចន៍ខ្មែរនៅមានកម្រិតនៅឡើយ ។

ថ្ងៃនេះក្រសួងព័ត៌មានរៀបចំសិក្ខាសាលានេះឡើង ហើយអញ្ជើញវាគ្មិនជំនាញមកដើម្បីចែករំលែកបំពេញបន្ថែមដែលយើងខ្វះខាត ដូចជាបងប្អូនទាំងអស់មិនទាន់យល់ដឹងអំពីរបៀបរបបនៃការអាន ឬក៏ការប្រើប្រាស់ អក្ខរាវិរុទ្ធខ្មែរទេ ក៏ប៉ុន្តែតួនាទីក្រសួងព័ត៌មានត្រូវតែរៀបចំដើម្បីជាការចែករំលែក ក៏ដូចជាការបំពេញបន្ថែមចំណុចខ្វះខាតខ្លះ ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីការពង្រឹងសម្ថតភាពក្រមសីលធម៌ និងបង្ការទប់ស្តាត់អំពើជួញដូរមនុស្សដែលរៀបចំឡើងដោយក្រសួងព័ត៌មាននាពេលនេះមានរយៈពេលមួយថ្ងៃពេញសិក្ខាកាមចូលរួមជាង១០០នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់រដ្ឋ និងឯកជន ៕

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...