(ខេត្តរតនគីរី/ស្រុកអូរយ៉ាដាវ)៖ នៅវេលាម៉ោង២១ និង៣០ នាទី ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវដាវ ចំនួន៦នាក់ បានប្រដេញចាប់រថយន្ត ១គ្រឿង ដឹកឈើល្មើសច្បាប់បើករត់កាត់ចំការកៅស៊ូ ឆ្ពោះចេញឃុំកិចុង សំដៅទៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា កម្លាំងកងរាជ អាវុធហត្ថស្រុកអូយ៉ាដាវ បានចុះពួនស្ទាក់នៅចំណុចុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ រថយន្តជនសង្ស័យមិនឈប់ឱ្យ កម្លាំងសមត្ថកិច្ចចាប់តាមសម្រួលនោះទេ ដោយបើករត់ហើយកម្លាំងហើយកម្លាំងកងរាជអាវុធហត្ថ បានបើករថយន្តដេញចាប់តាក់ចម្ការរបស់ប្រជាពលរដ្ឋ បន្ទាប់មករថយន្តជនសង្ស័យ ក៏បានបើកត្រឡប់បកទៅក្រោយវិញ តាមផ្លូវលំរហូតមកដល់ចំណុចឃុំកិចុង គ្រានោះរថយន្តជនសង្ស័យ បានបែកកង់ទៅមុខមិនរួច ក៏បត់រថយន្តចូលក្នុងចំការកៅស៊ូ ហើយជនសង្ស័យក៏បើកទ្វាររថយន្តរត់គេចខ្លួនចូលក្នុងចម្ការកៅស៊ូ។
ភ្លាមនោះកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ បានឃាត់ជនសង្ស័យចំនួន១នាក់ វត្ថុតាងចាប់មានរថយន្តម៉ាក់ឡង់គ្រីស័រ ១គ្រឿង ពណ៌ខ្នៅ គ្មានផ្លាកលេខ ផ្ទុកឈើពេញក្នុងរថយន្ត។ បច្ចុប្បន្នវត្ថុតាងខាងលើ បានយកមករក្សាទុកនៅមូលដ្ឋានកងរាជងអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីចាត់ការទៅតាមនីតិវិធី ៕