(ភ្នំពេញ)៖ អធិការដ្ឋានខណ្ឌដង្កោ បានចាប់ខ្លួនជនជាតិ នីហ្សេរីយ៉ា បីនាក់ និងដកហូតថ្នាំញៀនប្រមាណ ២១គីឡូក្រាម កាលពីអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបាននិយាយនៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់បុរសជនជាតិនីហ្សេរីយ៉ាចំនួនបីនាក់ ដកហូតថ្នាំញៀន ទឹកកក (ICE )ចំនួន ២១ដុំ ទម្ងន់ប្រមាណ២១គីឡូក្រាម។ករណីនេះ ខាងមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ទៅសហការដើម្បីស្រាវជ្រាវបន្ត ស្វែងរកបក្ខពួកដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី និង ទី៣ឈ្មោះ DAVIS CANKWDO អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងមានទី១-ក្រាមពណ៌សថ្លាចំនថ្លាចំនួន ២១ កញ្ចប់ថង់ប្លាស្ទិកពណ៌លឿង.ទី២-លិខិតឆ្លងដែនចំនួនបីក្បាល,ទី៣-សាក់កាដូ (កាបូបស្ពាយ) ចំនួនពីរ,ទី៤-ទូរស័ព្ទដៃបួនគ្រឿង និងទី៥-ឯកសារមួយចំនួន ៕