ថ្ងៃសៅរ៍ទី ២៧ ខែកក្កដានេះ គគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្លាប់មនុស្ស ៤នាក់ របួស ៨នាក់
(ភ្នំពេញ)៖ របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៨លើក បណ្តាលឱ្យស្លាប់ ៤នាក់ និងរបួស ៨នាក់។ មូលហេតុគ្រោះថ្នាក់ ច្រើនជាងគេ ដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ និងស្រវឹង។ ក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់ គឺមានម្នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព។ រីឯ ២នាក់ ជាអ្នកធ្វើដំណើរតាមកង់ និងម្នាក់ ជាថ្មើរជើង៕
Loading...
loading...