លោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី មានលួចមានប្រពន្ធក្រៅច្បាប់ ត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកតំណែងហើយ! បន្ទាប់ពីប្រពន្ធដើមប្តឹង រឿងផិតក្បត់
ដោយ Heng  ថ្ងៃទី 26 July, 2019  ម៉ោង 10:45 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចផ្អាកមុខងារ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តរតនគិរី ជាបណ្តោះអាសន្ន ក្រោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ផិត។

យោងតាម លិខិតលេខ១៤០២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងយុត្តិធម៌ បានទទួលលិខិតជូនដំណឹងលេខ៦៥១ អយប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចោទប្រកាន់ លើលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពី ឯកព័ន្ធភាព។

គួររំឭកថា លោកស្រី ហ៊ាន លក្ខិណា ភរិយាដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តឹងលោក ជា ពេជ្រ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ផិត បន្ទាប់ពីលោកស្រីរកឃើញថា លោក ជា ពេជ្រ បានលួចលាក់មានប្រពន្ធចុងរហូតមានកូនប្រុសម្នាក់។

មួយរយៈចុងក្រោយនេះបុរសមានងារជាឯកឧត្តមៗ ក្នុងជួររាជរដ្ឋាភិបាលមួយចំនួនបានរបូតចេញពីតួនាទីដោះតំណែងរហូតដល់មានការបណ្ដេញចេញពីមន្ត្រីរាជការ ដោយសារតែរឿងផិតក្បត់មានប្រពន្ធចុង ឬស្រីកំណាន់ នៅពេលដែលភរិយាដើមឈឺចាប់ទ្រាំលែងបានបានលើកយក  មកផ្សព្វផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសារព័ត៌ មាន ក៏ដូចជាប្ដឹងទៅសម្ដេចតេជោឱ្យជួយរកយុត្តិធម៌។

នេះចាត់ទុកថា ជាសកម្មភាពលើកស្ទួយសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់សុខសុវត្ថិភាពដល់សង្គម នឹងកាត់បន្ថយអំពើភ្លើងរបស់មន្ត្រី ឬជនទាំងឡាយ ណាមានលុយប្រព្រឹត្តអំពើពាលានៅក្នុងសង្គម និងជាការអនុវត្តច្បាប់ឯកពន្ធភាព។ ហើយករណីនេះប្រជាពលរដ្ឋទូទៅមានការគាំទ្រចំពោះការមានវិធានការផ្លូវច្បាប់ដល់មន្ត្រី ទាំងឡាយណាដែលកំពុងប្រព្រឹត្តរឿងខាងលើនេះ ហើយគួរតែចាត់ការដូចគ្នា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...