ដុតបំផ្លាញចោលឡានសាំយ៉ុងដឹកឈើ ៤គ្រឿង ស្រុកចិត្របុរី នៅក្រចេះ
ដោយ Heng  ថ្ងៃទី 25 July, 2019  ម៉ោង 14:16 | សន្តិសុខ​សង្គម

(ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជ អាវុធខេត្តក្រចេះ ដឹកនាំលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត បានដឹកនាំកម្លាំង អាវុធហត្ថ ចុះដុតបំផ្លាញចោល រថយន្ដសាំងយ៉ុងដឹកឈើចំនួន ៤គ្រឿង នៅចំណុចថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកមេបញ្ជាការបានប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកបានចុះបង្រ្កាប នៅលើផ្លូវជាតិចំនួន៤គោលដៅផ្សេងគ្នា ដោយរឹបអូសបានរថយន្ដសាំងយ៉ុង ចំនួន៤គ្រឿង ដុតបំផ្លាញចោល ចំណែកឈើប្រគល់ជូនរដ្ឋបាលព្រៃឈើរក្សាទុក។

រថយន្ដទី១៖ ឃាត់នៅថ្ងៃទី២១ ខែកក្កដា ឃាត់បានរថយន្ដសាំង យ៉ុងដឹកឈើ១គ្រឿង នៅចំណុច ភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ, រថយន្ដទី២៖ ឃាត់នៅថ្ងៃទី២៣ ខែកក្កដា នៅចំណុច ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ, រថយន្ដទី៣៖ ឃាត់នៅថ្ងៃទី២៤ ខែកក្កដា នៅចំនុចភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល និងរថយន្ដទី៤៖ ឃាត់នៅថ្ងៃទី២៤ ខែកក្កដា នៅចំណុចភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចះ។

ការដុតបំផ្លាញចោលវត្ថុតាងទាំងនេះ លោកបានរាយការណ៍ ជូនលោកព្រះរាជអាជ្ញាសាលា ដំបូង ខេត្តក្រចេះ និងរាយការណ៍ជូនប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...