ផ្គើនមែន! ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើសកម្មភាពកាប់ឈើខុសច្បាប់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈប៉េអឹមស្វែងរកដុតឡានដឹកឈើ!
ដោយ Heng  ថ្ងៃទី 14 July, 2019  ម៉ោង 12:47 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា បានចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើ សកម្មភាពចូលមកកាប់ឈើខុសច្បាប់ នៅគីឡូម៉ែត្រលេខ ១៥៧ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។

ជនសង្ស័យទាំង០៥នាក់ ដែលបានឃាត់ខ្លួននោះ៖ ទី១/ឈ្មោះ ង្វៀង ហ៊ងណាម អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី២/ឈ្មោះ ង្វៀង ចុងទូ អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម, ទី៣/ឈ្មោះ ធែល ចន្ធី អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ទី៤/ឈ្មោះ ថាន អូន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងទី៥/ឈ្មោះ រឿង ពេជ្រ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចដកហូតបាន រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង, រថយន្តម៉ាកកាមរីហើម ពណ៌ស ស្លាកលេខភ្នំពេញ2C-7802 ចំនួន០១គ្រឿង, ម៉ាស៊ីនរណាយន្តម៉ាកស្ទីល០៣៨ ពណ៌ក្រហមចំនួន ០២គ្រឿង និងម៉ូតូម៉ាក Honda Dream ពណ៌ព្រីងទុំ ចំនួន០១ គ្រឿង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...