ប្តីចិត្តកំណាចចាប់ប្រពន្ធ និងកូនតូចចង និងចាក់សោទ្វារ រួចចាក់សាំងស្រោចដុតសម្លាប់ខ្លួនទាំង៣នាក់ ឆេះទាំងផ្ទះ នៅស្រុកពួក ខេត្តសៀមរាប
ដោយ Heng  ថ្ងៃទី 7 July, 2019  ម៉ោង 10:41 | សន្តិសុខ​សង្គម

(​ខេត្តសៀមរាប)​៖​ ប្តី​ចិត្តកំណាច​ដោយសារ​មាន​ទំនាស់​ក្នុង​គ្រួសារ​ បាន​សោផ្ទះចាប់​ប្រពន្ធ​ និង​កូន​តូច​ ចង​រួច​ចាក់​សាំង​ដុត​ស្លាប់ខ្លួនទាំង៣នាក់ ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងវេទនាបំផុត។ ហេតុការណ៍​ដ៏រន្ធត់នេះបានកើតឡើង កាលពី​វេលា​ម៉ោង​៩​ និង៣០នាទីព្រឹក ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ ភូមិ​ស្វាយ​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នគរបាល​ស្រុក​ពួក​ បានឱ្យ​ដឹង​ថា​ ករណី​ហិង្សា​ដ៏​សែន​ព្រៃផ្សៃ​នេះ​ ផ្តើម​ចេញពី​ជម្លោះ​ក្នុង​គ្រួសារ​។​ លោក​បន្ត​ថា​ មុន​ពេល​កើតហេតុ​គ្រួសារ​ខាងលើ​បាន​ឈ្លោះប្រកែក​គ្នា​។​ ក្នុង​គ្រា​ដែល​ប្រពន្ធ​បីកូន​ខ្ចី​ទើប​មាន​អាយុ​២​ខែរ​ត់ទៅ​ផ្ទះ​សាច់ញាតិ​បំណង​ឱ្យ​គេ​ជួយ​បញ្ចប់រឿង​ជម្លោះ​។ ជនសង្ស័យ​ដែល​ជា​ប្តី​កំណាច​បាន​ទិញ​សាំង​២​ដប​ ឡើង​ទៅ​លើ​ផ្ទះ​កើតហេតុ​ ចាប់​ប្រពន្ធ​ចង​ចាក់សោរ​ពី​ក្នុង​ហើយ​ក៏​ដុត​ផ្ទះ​បណ្តាល​ឱ្យស្លាប់ទាំង៣នាក់ក្នុងភ្នក់ភើង។

​​លោក​អធិការ​ឱ្យ​ដឹង​ទៀត​ថា​ ផ្ទះ​ដែល​រង​ការ​វាយប្រហារ​ដោយ​អណ្តាតភ្លើង​ជា​របស់​ម្ចាស់​ឈ្មោះ​ ជី​ មុំ​ អាយុ​៥៧​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​មុ​យ​ រ​រឿ​ត​ អាយុ​៥៨​ឆ្នាំ​។​ ចំណែក​ជន​បង្ក​ឈ្មោះ​គង់​ ចំណាន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជា​កម្មករ​សំណង់​ ប្រពន្ធ​ឈ្មោះ​ជី​ ស្រី​មុំ​ អាយុ​៣៣​ឆ្នាំ​ និង​កូន​តូច​ឈ្មោះ​មេត្តា​ ភេទ​ប្រុស​ អាយុ​២​ខែ​ ពួក​គេ​ទាំង​បី​នាក់​បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើងដ៏វេទនា។

​ផ្ទះ​ដែល​រង​ការ​ឆាបឆេះ​មាន​ទំហំ​៨​គុណ​១០​ម៉ែត្រ​ថ្ម​ក្រោម​ឈើ​លើ​ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង​។​ ករណី​នេះ​ក្រុម​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​បាន​ចេញ​អន្តរាគមន៍​ផង​ដែរ​ តែ​ហួសពេល​ដោយសារ​តែ​អណ្តាតភ្លើង​លឿនបំផុត។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​ដែល​សរុប​ជា​ទឹកប្រាក់​ សមត្ថកិច្ច​កំពុង​ង​ធ្វើការ​បន្ត​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...