ឃ្លាំងស្តុកឈើដ៏ធំមួយស្ថិតតាមបណ្ដោយផ្លូវទៅច្រកទ្វេភាគីឡាប៉ាខេ ហើយបន្តដឹកឆ្លងដែនទៅវៀតណាមយ៉ាងរលូន
ដោយ Heng  ថ្ងៃទី 25 June, 2019  ម៉ោង 15:36 | រាយការណ៍​ពិសេស

(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់នៅភូមិអូរអាមរអាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាន​រាយការណ៍ឱ្យដឹងថា នៅក្នុង​មូលដ្ឋាន​រស់នៅរបសើពួកគាត់​ មានឃ្លាំងស្តុកឈើដ៏ធំមួយស្ថិតតាមបណ្ដោយផ្លូវទៅច្រកទ្វេភាគីឡាប៉ាខេ ហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅត្រួតពិនិត្យ​ឡើយ​។ ឈើទាំងនេះឈ្មួញបានដឹកជញ្ជូន​ទៅ​ប្រទេសវៀតណាមតាមច្រកទ្វេភាគីឡាប៉ាខេ យ៉ាង​រលូន​ដោយគ្មានការទប់ស្កាត់ឡើយ។ ករណីនេះកំពុងធ្វើឱ្យបទ បញ្ជារបស់លោក សា្វ​យ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុងការ​បង្ក្រាប​ និងទប់ស្កាត់បទល្មើសព្រៃឈើក្លាយជារឿង​ឥតន័យ។

បច្ចុប្បន្ននេះឈ្មួញមួយចំនួនបន្តប្រមូលទិញឈើស្តុកទុក​ក្នុងស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​រលូន​។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ​គ៌ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល ហេតុដូច្នេះហើយទើបបទល្មើសព្រៃឈើកើតរាលដាលគ្មានការថនថយ។ ចំណែកលោកវេង សុខុន រដ្ឋមន្ត្រីក្រសួក្រសួងកសិកម្មក៏មិនដែលឃើញឈឺឆ្អាលរឿងការកាប់ឈើខុសច្បាប់នាំចេញទៅប្រទេសវៀតណាមដែរ។

​សេចក្តីរាយការណ៍បានបន្តឱ្យដឹងទៀតថា កាលពី​យប់​ថ្ងៃទី​២១ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​ មានរថយន្តប្រភេទវ៉េអង៣គ្រឿង ដឹកជញ្ជូនឈើពីទីតាំងក្រុមហ៊ុនយ៉ាងចាវ ដែល​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មក​ស្តុក​ទុក​នៅ​ឃ្លាំង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ ប្រភព​បាន​ឱ្យដឹងទៀតថា ក្រុម​ឈ្មួញ​ដឹកឈើ​សំអាង​មាន​លិខិតអនុញ្ញាត ប៉ុន្តែ​ការពិត​ឈើ​នៅក្នុង​រថយន្ត​ប្រភេទ​វ៉េ​អង​ទាំង​៣​គ្រឿង​នោះ​ជា​ឈើ​ឃ្លុំ គគីរ សុ​ក្រំ និង​ស្រឡៅ ដែលមាន​មុខកាត់​០,៣០​ម៉ែត្រ​គុណ​នឹង​០,៣០​ម៉ែត្រ​ឡើងទៅ​។

សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានលើកឡើងថា ទីតាំង​ស្តុក​ឈើ​នោះ​ដំណើរការ​ជា​យូរ​មកហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទាល់តែសោះ ហើយ​ពេល​ដឹកជញ្ជូន​ឈើ​ចូល​ម្ដងៗ​តែង​ធ្វើ​តាមរបៀប​លាក់បាំង​ និងយាមកាមតឹងរឹងមិនឱ្យអ្នកសារព័ត៌មានចូលថតរូបភាពទេ។ ក្រៅពីនោះមន្ត្រីក្នុងមូលដ្ឋានក៏មិនហ៊ានក្អកដែរ។ លើសនេះទៅទៀតមន្ត្រីរដ្ឋបាលព្រៃឈើនិងើនិងង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កែវ​សីមា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឱ្យបទល្មើសព្រៃឈើរាលដាលកាន់តែខ្លាំងក្លាលើស​មុន​ទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បាន​ឱ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​ និងគ្មានស្ថាប័នជំនាញណាមួយបថ្កហរាបឡើយ។ ទក់ទិននឹងសេចក្តីរាយការណ៍ខាងលើនេះ គេហទំព័ ខ្មែរអង្គរ  កំពុងស្វែងរកសុំការបំភ្លឺពីអ្នកពាក់ព័ន្ធមនទាន់បាននៅឡើយទេ៕

loading...