រកឃើញជនរងគ្រោះ៤នាក់ទៀតហើយក្នុងគំនរអគារ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត, អ្នកស្លាប់កើនឡើង ២៨នាក់ និងរបួស២៦នាក់
ដោយ Heng  ថ្ងៃទី 24 June, 2019  ម៉ោង 17:36 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៤នេះ សម្តេចតេជោបានចុះពិនិត្យទីតាំងអគារបាក់រលំដោយផ្ទាល់ម្តងទៀត។ គិតត្រឹមម៉ោង០៤ និង១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...