ACU ចាប់ឧកញ៉ាសម្បូររឿងអាស្រូវ ​សុខ ប៊ុន និង​បក្ខពួក៥នាក់ញាត់ចូលរថយន្ត បញ្ជូនទៅ​តុលាការ​
ដោយ Heng  ថ្ងៃទី 24 June, 2019  ម៉ោង 11:35 | សន្តិសុខ​សង្គម

(​រាជធានីភ្នំពេញ) ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ មិថុនា នេះអង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) បាន​ចាប់​បញ្ជូន​មនុស្ស​៦​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភំ​ពេញ ក្នុងនោះ​មាន​ម្នាក់​ជា លោក​ឧកញ៉ា សុខ ប៊ុន ពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជ​ធ​ស​នី​ភ្នំពេញ បានឱ្យដឹងថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៩ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​ឧកញ៉ា សុខ ប៊ុន និង​មនុស្ស​ជំនិតៗ​៥​នាក់​ទៀត​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ ពាក់ព័ន្ធ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៍​មួយ​នៅ​ក្រុងព្រះសីហនុ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...