(ខេត្តពោធិ៍សាត់)៖ កុមារាកុមារី ២នាក់បងប្អូនបង្កើតចុះលេងទឹកស្ទឹងបានលង់ស្លាប់ នៅគ្រាដែលជីដូនរបស់ពូកគេដេកលង់លក់មួយស្របក់។ ហេតុការណ៍ដរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកស្ទឹងក្បែរផ្ទះ ស្ថិតក្នុងភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកបាកានឃើញថា កុមារារងគ្រោះទាំងពីរនាក់ស្លាប់ទី១ឈ្មោះ ម៉ុន សុខណា អាយុ ៦ឆ្នាំ ជនជាតិខ្មែរ(បង) និងកុមារីជាប្អូនឈ្មោះ ម៉ុន ស្រីនិត អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ នាក់ សឿន អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ កែម យឿន អាយុ ៣៤៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ, តែពួកគាត់ បានចំណាកស្រុកទៅធ្វើការ នៅខេត្តព្រះសីហនុដោយផ្ញើរកូនៗរងគ្រោះនឹងម្ដាយ ។
ប្រភពបានបន្តទៀតថា ដោយគ្រួសារនេះទីទ័លក្របានចំណាកស្រុក ទៅធ្វើការរកទទួលទាននៅខេត្តព្រះសីហនុ ដោយផ្ញើរទុកកូនៗជាជីដូនមើលថែ។ កុមារាកុមារីរងគ្រោះគេឃើញនាំគ្នាចុះទឹកចាប់ត្រីក្បែទូកឈើ ហើយទំនងអាចចុះទៅងូតទឹកក្បែនោះដែរ ប៉ុន្តែចុះចំកន្លែងគេជីកជ្រៅក៍លង់ស្លាប់បែបនេះ ៕