ឪពុកម្ដាយ​ស្ដីបន្ទោស​រឿងជក់ថ្នាំញៀន កូន​ចិត្តខ្លាំង​ចងក​ សម្លាប់ខ្លួនតបនឹងការទូន្មាន
ដោយ Heng  ថ្ងៃទី 18 June, 2019  ម៉ោង 18:56 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល) ​៖ យុវជន​ម្នាក់ឈ្មោះ ស៊ីម ឧ​ត្ត​ម ភេទ ប្រុស អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ កម្មករសំណង់​តូចចិត្ត​ឪពុកម្តាយស្តីបន្ទោស​បន្តិចបន្តួច ទៅ​ចងក សម្លាប់ខ្លួន ដែលករណីនេះ​កើតហេតុ នៅ​វេលា​ម៉ោង​១០និង០០​នាទី ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​នគរបាល​ស្រុក​ស្អាង​បាន​ឱ្យដឹងថា នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០និង០០​នាទី ពេលដែល​បាត់​កូន​មិនឃើញ ឈ្មោះ​ស្វាយ ស៊ីម ភេទ​ប្រុស ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​បាន​ដើរ​ស្វែងរក ជនរងគ្រោះ ស្រាប់តែ​បាន​ប្រទះឃើញ ឈ្មោះ ស៊ីម ឧ​ត្ត​ម បាន​ចងក​ជាមួយ​អាវយឺត ជាប់​ទៅនឹង​មែក​អំពិល ស្លាប់​បាត់ទៅហើយ រួច​ក៏​រាយការណ៍​ឱ្យសមត្ថកិច្ច។

ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍ រួមសហការ​ជាមួយ​កម្លាំង​ផ្នែក​ពិនិត្យ​កន្លែងកើតហេតុ​ស្រុក​ស្អាង ប្រធាន​​មណ្ឌល​សុខភាព​ឃុំ ក្រុមប្រឹក្សាឃុំ អនុ​ភូមិ ធ្វើការ​ពិនិត្យ​សាកសព​មាន​ស្នាម​ជាំ​រង្វង់​ក ក្រៅពក្រៅពីនេះពុំមានស្លាកស្នាមអ្វីទេ។​ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចងកចងក ប្រាកដ​មែន​។​

សមត្ថកិច្ចបានបញ្ជាក់ថា តាមការបញ្ជាក់របស់ឪពុកម្ដាយជនរងគ្រោះបានានឱ្យដឹងថា ​ពួកគាត់​ធ្លាប់​ស្ដីបន្ទោសដាក់​កូនពី​រឿង​ជក់​ថ្នាំ​ញៀន ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...