អាជ្ញាធរខណ្ឌពោធិសែនជ័យចុះដកហូត ដាវកាំបិតរាប់រយដើមពីសិប្បកម្មមួយកន្លែង ក្រោយពី​បែកធ្លាយ ក្រុមបងតូចបងធំប្រើប្រាស់ដាវប្រយុទ្ធគ្នា!
ដោយ Heng  ថ្ងៃទី 15 June, 2019  ម៉ោង 16:11 | សន្តិសុខ​សង្គម

(​ភ្នំពេញ​)៖ សិប្បកម្ម​ផលិត​ដាវ​កាំបិត​គ្រប់​ប្រភេទ​មួយកន្លែង ត្រូវអាជ្ញាធរខណ្ឌពោធិសែនជ័យ ចុះទៅពិនិត្យ និងឃាតើខ្លួនមនុស្សទាំងអស់បម្រើការងារក្នុងសិប្បកម្ម ដកហូត​ទាំង​ដាវ ចម្រុះរាប់រយដើមកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​សិប្បកម្ម ផលិត​ដាវ មួយកន្លែង​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​លោក ភា ប្រុស នាយប៉ុស្តិ៍​កា​កាប​២ បាន​ឱ្យដឹងថា គាត់​ក៏​មិនដឹងថា ទីតាំង​ខាងលើ បើក​កន្លែង​ផលិត​ដាវ កាំបិត សុទ្ធសឹង​ចាត់ទុកជា​អាវុធ​មួយ​ប្រភេទ បែបនេះ​ដែរ ក្រោយពី​បែកធ្លាយ ក្រុម​បងតូច​បងធំ ដែល​កម្លាំង​ប៉ុស្តិ៍​របស់លោក​បង្ក្រាបបាន​កន្លងមក និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន រាយការណ៍ ទីតាំង​ខាងលើ ផលិត​ដាវ​សម្រាប់​លក់ ទើប​កម្លាំង​ប៉ុស្តិ៍ ចុះទៅ​ស៊ើបអង្កេត ស្រាវជ្រាវ ដឹងថាដឹងថាពិតជាផលិតដាវ ហើយបានរាយការណ៍ទៅ អាជ្ញាធរ​ខណ្ឌ ។

ប្រភពបន្តថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ដោយ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែងរកឃើញដាវ គ្រប់​ប្រភេទ រាប់រយ​ដើម​ ហើយបានយកទៅរក្សាទុក ជា​បណ្តោះអាសន្ន និង​នាំខ្លួន​មនុស្ស​ទាំងអស់​ក្នុង​រោង​សិប្បកម្ម​ទៅ​សាកសួរ នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​

​តាម​សម្តី​អ្នកបម្រើ​ការងារ នៅនៅសិប្បកម្មផលិតដាវ មិន បាននិយាយរឿងច្បាប់ផលិតឡើយ គ្រាន់តែ​ឱ្យដឹងថា ដាវ កាំបិត ទាំងនេះ​ផលិត​បាន​ហើយ​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...